(កោះកុង)៖ លោកវេជ្ជៈបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសជនជាតិចិនចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ និងជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនញូញៀន ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវបានមន្ទីរសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្រោយធ្វើតេស្តលទ្ធផលអវិជ្ជមាន។
លោកវេជ្ជៈបណ្ឌិត ហៃ ឡៃសុន បានបន្តថា ក្រោយពីរកឃើញ និងទទួលលទ្ធផលអវិជ្ជមានហើយ មន្ទីរបានឲ្យបុរសទាំង៣នាក់នោះវិលទៅបម្រើការងារក្នុងក្រុមហ៊ុនវិញ។ ប៉ុន្តែនៅពេលបុរសទាំង៣នាក់ ត្រូវបានក្រុមហ៊ុន រៀបចំបន្ទប់ឲ្យពួកគាត់ធ្វើចក្តាឡីស័ក១៤បន្ថែមទៀត ដែលនេះជាវិធានការមួយដ៏ល្អ ក្នុងការតាមដានមន្ថែមទៀត ដើម្បីកុំឲ្យមានការរីករាលដាលបន្តឆ្លងចូលក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការធើ្វចក្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត នៅកន្លែងការងារនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញរបស់មន្ទីរពេទ្យ នឹងយកសំណាកពួកគាត់ទាំង៣នាក់ ធ្វើតេស្តជាលើទី៣ម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល។
នាពេលនេះលោកវេជ្ជៈបណ្ឌិត បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់នៃជំងឺកូវីដ១៩ទាំងអស់គ្នា កុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ ហើយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធាការការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣ការពារ ៣កុំ»៕