(ព្រះសីហនុ)៖ សមត្ថិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក Toyota Camary Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-1713 បើកបរទិសដៅពីខេត្តព្រះសីហនុ ទៅភំ្នពេញ បានជួបគ្រោះថ្នាក់ ធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហម រួចហើយជ្រុល ទៅបុកនឹងបង្គោលសុវតិ្ថភាពទើបក្រឡាប់ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ លេខ១៥៣-១៥៤ ភូមិសឹ្ទងឆាយ ខាងត្បូង ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅម៉ោងជាង១១៖យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ បណ្តាលឲ្យស្លាប់ អ្នកបើកបរម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្នកបើកបររងគ្រោះមានឈ្មោះ ឈ្មោះ អ៊ុច សារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នំា មានទីលំនៅ ផ្ទះលេខ៧៧A ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភំ្នពេញ បើកបរក្នុងរថយន្តតែម្នាក់ បានស្លាប់នៅនឹងកនែ្លងកើតហេតុ ហើយរថយន្តរងការខូចខាតទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចស្នាក់ការ អាវុធហត្ថ ៤០២ រួមនឹងនគរបាលស្រុក បានជួយអន្តរាគមន៍ការពារកនែ្លងកើតហេតុ ដើម្បីរៀបចំប្រគល់សាកសព ជូនបងប្អូនក្រុមគ្រួសារទទួលយកទៅធើ្វបុណ្យតាមប្រពៃណី ។ រីឯរថយន្តរក្សារទុកនៅ ប៉ុសិ៍្តនគរបាលសឹ្ទងឆាយ ៕