Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ! នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះទៅបង្ក្រាប បទល្មើសព្រៃឈើ នៅតាមខេត្ត

07-03-2016 09:12

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើស ថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំគណៈកម្មការបន្តចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ នៅតាមបណ្តាខេត្តជាប់ព្រំដែន ប្រទេសវៀតណាម ភាគឦសាន្ត។

លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការមួយនេះ បានប្រាប់ Fresh News ថា «នៅព្រឹកនេះ នាយឧត្តមសេនីយ៍ នឹងបន្តចុះទៅហើយ ដោយដំបូងគឺទៅខេត្តត្បូងឃ្មុំ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី៕