(ត្បូងឃ្មុំ)៖ បុរសជាព្រូរថយន្តម្នាក់ បានគៀបជាប់នៅក្នុងកាប៉ីនរថយន្ត ស្លាប់យ៉ាងអណោចអធម័ បន្ទាប់ពីអ្នកបើកបររថយន្តដឹកទំនិញ បានបើករថយន្ត ទៅបុកគូថរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ដែលចតស្ងៀមពីក្រោយ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចណុចភូមិទួលវិហារ ឃុំជីរូទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាម៉ោង៧៖២០ព្រឹក ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦នេះ។
បើតាមព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញរថយន្ត ចំណុះ២តោនកន្លះមួយគ្រឿង បើកលើផ្លូវជាតិលេខ៧នេះ លុះបើលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តយីឌុបមួយគ្រឿង ដែលជារបស់កងដឹកជញ្ជួនបានឈប់ស្ងៀម នៅទីនោះតែដោយសារការបើកបរមិនប្រុងប្រយត្ន័ របស់រថយន្តបង្កពេលនោះ បានបើកទៅបុកគូថរយន្ត ដែលចតស្ងៀមពីក្រោយពេញទំហឹង បណ្តាលឲ្យគៀបជាប់ព្រូររថយន្តស្លាប់ យ៉ាងអណោចអធម័ នៅក្នុងកាប៉ីនរថយន្តតែម្តងទៅ។
បន្ទាប់ពីកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕