(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ៩នាក់ នៅភូមិត្រគៀត និងភូមិជ្រោងស្តៅ ក្នុងស្រុកបាទី។ នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែមេសានេះ។
របាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ ឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន ០៩នាក់ រួមមាន៖
១៖ ឈ្មោះ អ៊ុន សោភា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី
២៖ ឈ្មោះ ចន វីរៈ ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី
៣៖ ឈ្មោះ ចន ស្រីណុច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី
៤៖ ឈ្មោះ ចន ឈីងប៉ុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី
៥៖ ឈ្មោះ កើក ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី
៦៖ ឈ្មោះ កើក វេហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី
៧៖ ឈ្មោះ មឿន សុខខឿន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី
៨៖ ឈ្មោះ លន់ លីហេង ភេទស្រី អាយុ០៣ខែ រស់នៅភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី
៩៖ ឈ្មោះ ម៉ាក វៃ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជម្រៅ ឃុំតាំងយ៉ាង ស្រុកព្រៃកប្បាស។
របាយការណ៍ខាងលើបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នបុគ្គលទាំង០៩នាក់ខាងលើ ក្នុងនោះ០៨នាក់ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី រីឯបុរសឈ្មោះ ម៉ាក វៃ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។
សូមបញ្ជាក់ថា បុគ្គលទាំង ០៩នាក់ខាងលើ ក្នុងនោះ ០៨នាក់ នៅឃុំចំប៉ី និងឃុំក្រាំងធ្នង់ ស្រុកបាទីជាអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ ជា រស្មី ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី បុគ្គលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងម្នាក់ទៀតឈ្មោះ ម៉ាក វៃ ជាអ្នកធ្វើការងារនៅម្តុំសំណង់១២ រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកស្រុកកំណើតស្ថិតក្នុងភូមិជម្រៅ ឃុំតាំងយ៉ាង ស្រុកព្រៃកប្បាស កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
លុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុគ្គលឈ្មោះ ម៉ាក វៃ ទៅធ្វើតេស្តលើកទី១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លទ្ធផលសំណាកចេញមកគឺវិជ្ជមានជំងឺកូវីដ-១៩។
បើតាមរបាយការណ៍ដដែល បច្ចុប្បន្នអាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយ បុគ្គលទាំង ០៩នាក់ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែមេសានេះ ក៏បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕