(ភ្នំពេញ)៖ ឪពុកម្តាយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលបាត់កូនស្រីពីផ្ទះ បានប្រកាស តាមស្វែងរក និងអំពាវនាវឲ្យកូនវិលត្រឡប់មកផ្ទះវិញពីព្រោះឪពុកម្តាយ និងសាច់ញាតិ ទាំងអស់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្មេងស្រីដែលបានបាត់ខ្លួនឈ្មោះ ស្រូយ មូល្លិកា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១០(J2) នៃវិទ្យាល័យសន្ធរម៉ុក ក្នុងរាជធានីភ្នំពេញ។ ក្មេងស្រីខាងលើបានបាត់ខ្លួនកាលពីថ្ងៃសុក្រទី៤ ខែមីនា ឆ្នាំ២០១៦ នៅពេលដែលចេញ ពីសាលានៅវេលាម៉ោង១រសៀល។

កូនស្រីដែលបាត់ពីផ្ទះនេះ មានសម្បុរជ្រះបន្តិច មានកំពស់ប្រហែល១,៥២ម៉ែត្រ ស្លៀកពាក់ឯកសណ្ឋានសិស្ស។ រហូតមកដល់ ពេលនេះមិនទាន់មានដំណឹងពីកូននៅឡើយ។ ឪពុកម្តាយក្មេងស្រីបានអំពាវនាវ «កូនស្រីប្រសិនបើបានឮប្រញ៉ាប់ត្រឡប់មកផ្ទះវិញកូន ពុកនឹងម៉ែ នឹកកូន ព្រួយបារម្មណ៍ ពីកូនណាស់ពុកម៉ែ មិនខឹងកូនទេ»។

បើប្អូនបានជួបប្រទះក្មេងស្រី ដែលមានភិនភាគ ដូចដែលបានជម្រាប សូមមេត្តាទំនាក់ទំនងមកលេខទូរស័ព្ទដៃលេខ ០៩៧ ៧៣០ ១១ ៨១ និង០១២ ៩០១ ៩៧២ដោយក្តីមេត្តាធម៌៕