(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នគរបាល មិនបាន ដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង នៅរាជធានីភ្នំពេញឡើយ។ មូលហេតុដែលផ្អាក ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងនៅថ្ងៃនេះ ដោយសារទុកពេលឲ្យនគរបាល និងកងកម្លាំងសមត្ថកិច្ចសម្រាកពីការងារ ក្រោយពីបំពេញភារកិច្ច ត្រួតពិនិត្យជារៀងរាល់ថ្ងៃ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់នេះ។
ប៉ុន្តែកម្លាំងសមត្ថកិច្ច និងនគរបាលប៉ុស្តិ៍ នៅតែពង្រឹង និងដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តស្វាយរៀង សៀមរាប និងខេត្តកណ្តាល។នគរបាល ដាក់ពង្រាយគោលដៅផ្សេងៗគ្នាទៀត ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹងនៅបនញតាខេត្តទាំង៥ ខាងលើនេះ ។
កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕