(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤២លាន ៦៩ម៉ឺននាក់ ស្លាប់ជាង ៣លាននាក់ និងជាសះស្បើយជាង ១២១លាន ១៩ម៉ឺននាក់!
៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត
៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៨៨នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
៥៖ ក្រសួងសុខាភិបាល ប្រកាសថា ស្ដ្រីជនជាតិខ្មែរអាយុ៥៧ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនដោយសារកូវីដ
៦៖ ប្រធាន WHO៖ «ពិភពលោកអាចនាំយកកូវីដ-១៩ ឲ្យមកស្ថិតក្នុងការគ្រប់គ្រង តែក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអ្វីៗត្រូវចាត់ចែងដោយយុត្តិធម៌»
៧៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារណែនាំមិនឱ្យមានការជូនដំណើរសម្តេច ឡើងយន្តហោះទៅប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី
៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៤៤៣នាក់ទៀត» ខណៈជំងឺ៤នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
៩៖ សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
១០៖ ហុងកុងរកឃើញអ្នកដំណើរ «៤៩នាក់មានផ្ទុកកូវីដ-១៩» នៅលើយន្តហោះមកពីប្រទេសឥណ្ឌា
១១៖ ក្រសួងការជាតិ ប្រកាសឱ្យគ្រួសារកងទ័ពទាំងអស់ ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅតាមខណ្ឌដែលខ្លួនកំពុងស្ថិតនៅ និងមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនោះឡើយ
១២៖ ឥណ្ឌារកឃើញករណីឆ្លងថ្មីៗនៃកូវីដ១៩ ចំនួនជិត២៦ម៉ឺននាក់ និងអ្នកជំងឺ១,៧៦១នាក់ទៀតស្លាប់
១៣៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ពីថ្ងៃទី២១-២៧ ខែមេសា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់
១៤៖ EU សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន ១០រូប និងក្រុមហ៊ុនធំៗចំនួន ០២បន្ថែមទៀត
១៥៖ នូវែលសេឡង់រកឃើញ អ្នកធ្វើការនៅព្រលានយន្តហោះឆ្លងកូវីដ-១៩ ក្រោយទើបអនុវត្តគោលការណ៍ធ្វើដំណើរដោយសេរី ជាមួយអូស្រ្តាលី
១៦៖ នាយករដ្ឋមន្ត្រីថៃមានសុទិដ្ឋិនិយមលើការគ្រប់គ្រងកូវីដ-១៩, កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ
១៧៖ មេបក្សប្រឆាំងរុស្ស៊ីលោក Navalny នឹងត្រូវផ្ទេរពីពន្ធនាគារទៅកាន់មន្ទីរពេទ្យ ក្រោយស្ថានភាពសុខភាពកាន់តែដុនដាបខ្លាំង
១៨៖ បទវិភាគអន្តរជាតិ៖ «លុបបំបាត់ចោលនយោបាយភូមិសាស្ត្រ ទើបអាចទប់ទល់នឹងបម្រែបម្រួលអាកាសធាតុឱ្យល្អ»
- ព័ត៌មាន Fresh News Plus
១៖ សេចក្តីសម្រេចចុងក្រោយទៅលើទីក្រុងម្ចាស់ផ្ទះចំនួន៣ នៃព្រឹត្តិការណ៍ Euro 2020 នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា
២៖ Liverpool ខកខានឡើង Top-4 ក្រោយត្រូវបាន Leeds United វាយបកតាមស្មើចុងម៉ោង
៣៖ Zoom បង្កើតមូលនិធិ ១០០លានដុល្លារអាមេរិក ដើម្បីវិនិយោគបង្កើត Apps ដោយប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន
៤៖ Microsoft នឹងបោះទុនវិនិយោគ ១ពាន់លានដុល្លារអាមេរិកនៅម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ
៥៖ កូរ៉េខាងត្បូង ដកខ្លួនចេញពីព្រឹត្តិការណ៍បាញ់ធ្នូ World Cup ដោយសារការដាក់កម្រិត COVID-19
៦៖ PayPal គ្រោងបង្កើត Platform Payment ថ្មី សម្រាប់ប្រើនៅក្នុងប្រទេសចិនដែលផ្តល់លើការបង់ប្រាក់ឆ្លងដែន
៧៖ កីឡាអេឡិចត្រូនិកកម្ពុជា គ្រោងចូលរួមប្រកួតស៊ីហ្គេម ២វិញ្ញាសា តែមិនមាន FIFA ឡើយ
៨៖ នាយករដ្ឋមន្រ្តីអង់គ្លេស នឹងបើកកិច្ចប្រជុំសំខាន់ជាមួយប្រធាន FA និង PL ចំពោះបញ្ហាពានថ្មី Super League
៩៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយសង្ស័យថា បានប៉ុនប៉ងចូលផ្ទះរបស់កំពូលតារាចម្រៀង Taylor Swift
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com