(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៦ «លោក កឹម សុខា ទិញដីមួយកន្លែងទៀត នៅព្រែកឯងឲ្យម៉ាក់អានីតា»។ (សូមស្តាប់សម្លេង មានចំនួនជាងមួយនាទី)។
ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «លោក កឹម សុខា ទិញដីមួយកន្លែងទៀត នៅព្រែកឯងឱ្យប្រពន្ធចុង ជាស្រីយួន ឈ្មោះយ៉េស ស្ថិតនៅម្តុំជិតៗវីឡាដ៏ធំស្កឹមស្កៃរបស់ប្រពន្ធដើមគាត់ បន្ទាប់ពីបានលុយច្រើន តាមរយៈការដឹកនាំធ្វើបាតុកម្ម លោកប្រធាន កឹម សុខា បានដើររកទិញដីជាច្រើនកន្លែងសម្រាប់សង់ផ្ទះឲ្យស្រី ដែលក្នុងនោះមានទាំងប្រពន្ធចុងគាត់ ជាស្រីយួនឈ្មោះយ៉េស ហៅម៉ាក់អានីតា ដែលមានកូនពីរនាក់ គឺដើម្បីងាយស្រួលគាត់ចេញចូលទៅដេកជាមួយ លោក កឹម សុខា បានទិញដីមួយកន្លែងទៀតនៅម្តុំព្រែកឯងតាមបណ្តោយ ផ្លូវជាតិលេខ១ នៅជិតវីឡាដ៏ធំស្កឹមស្កៃរបស់គាត់ ជាមួយប្រពន្ធដើម ដែលដីទិញមួយកន្លែងទៀតនោះ មានតម្លៃរាប់សិប ម៉ឺនដុល្លារអាមេរិក ដីសម្រាប់សង់វីឡាដែលលោក កឹម សុខា ទិញឲ្យប្រពន្ធចុងជាស្រីយួននោះ ស្ថិតនៅជាប់ផ្ទះរបស់លោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមណ្ឌលកណ្តាល ដែលជាមនុស្សជំនិតផង និងជាមេអណ្តើកផងទទួលបន្ទុកការងារពិសេសទាក់ទង និងរកស្រីឲ្យលោក កឹម សុខា»។
ខាងក្រោមនេះជាសារសម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយ ម៉ាក់អានីតា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥៖
រឿងអាស្រូវ កឹម សុខា វគ្គទី១៦រឿងអាស្រូវ កឹម សុខា វគ្គទី១៦លោក កឹម សុខា ទិញដីមួយកន្លែងទៀត នៅព្រែកឯង
Posted by រឿងពិត CNRP on Sunday, March 6, 2016