(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសានេះ បានសម្រេចបិទមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្រោយពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
សេចក្តីសម្រេចនេះបញ្ជាក់ថា ទីតាំងទាំង ៣ខាងលើ ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖
១៖ មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្ការផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២៖ វត្តទួលសទ្ធាសត្ថារាម ហៅវត្តភ្នំយោង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៣៖ ផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕