(ស្វាយរៀង)៖ អគារសំណង់រោងចក្រមួយខ្នងត្រូវដួលរលំ និងផ្ទះអ្នកភូមិ៧ខ្នងទៀត របើកដំបូលដោយសារមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ យ៉ាងខ្លាំងបោកបក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅស្រុកចំនួន៦ ក្នុងខេត្តស្វាយរៀង ដែលជាសំណាងមិនបង្ករឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
ប្រភពពីអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ស្រុកទាំង០៦ ក្នុងខេត្តស្វាយរៀង ដែលរងគ្រោះដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់រួមមាន៖
១៖ ស្រុកចន្ទ្រា ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ បង្កឱ្យរលំអាគារ សំណង់ រោងចក្រមួយខ្នង ធ្វើអំពីដែក មានទំហំ ១០០ម៉ែត្រ X៨៧ម៉ែត្រ កំពស់១២ម៉ែត្រ បណ្ដាលឲ្យខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
២៖ នៅស្រុករំដួល ស្ថិតនៅចំណុចភូមិត្រពាំងកណ្តោល ឃុំម៉ឺនជ័យ បណ្តាល ឲ្យរបើដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន ២គ្រួសារ មានឈ្មោះ ហ៊ីង អ៊ុន ភេទស្រី អាយុ៤២ឆ្នាំ ផ្ទះមានទំហំ ៦ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើខូចខាតក្បឿងមួយចំនួន។ និងម្ចាស់ផ្ទះឈ្មោះ យស់ ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទំហំ៦X៧ម៉ែត្រ សង់អំពីឈើ របើកដំបូលប្រក់ស័ង្កសី ដោយសំភារមួយចំនួន។
៣៖ ស្រុកស្វាយទាប នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប បណ្តាយឱ្យរបើកដំបូលផ្ទះរបស់ឈ្មោះ ឯក វុទ្ធី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទំហំ ៤ម៉ែត្រX៦ម៉ែត្រ ធ្វើអំពីរកូនឈើជញ្ជំងស្លឹកត្នោតដំបូលស័ង្កសី បណ្តាលរបើកចំនួន៧សន្លឹក នឹងខូចខាតអង្កស្រូវមួយចំនួន។
៤៖ ស្រុកស្វាយជ្រំ មានម្ចាស់ផ្ទះឈ្មោះ អ៊ុង វុទ្ធី ប្រុសអាយុ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ បណ្តាលឲ្យដើមឈើ រលំមកលើផ្ទះ បណ្តាលឲ្យខូចខាតទាំងស្រុង ផ្ទះដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សីទំហំ ៤ម៉ែត្រX៦ម៉ែត្រ និងម្ចាស់ផ្ទះទី២៖ មានឈ្មោះសំ អៀម ភេទស្រី រស់នៅភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ បណ្តាលឲ្យរបើកដំបូលផ្ទះទំហំ ៦ម៉ែត្រX៤ម៉ែត្រ។
៥៖ ស្រុកកំពង់រោទិ៍ មានម្ចាស់ឈ្មោះ នូន ថុន ភេទប្រុស អាយុ៨១ឆ្នាំ មានទីលំនៅភូមិសំយ៉ោង ឃុំសំយ៉ោង បណ្ដាលឱ្យខូចខាតរបើកស័ង្កសីមួយចំនួនមិនបណ្តាល ឱ្យប៉ះពាល់អាយុជីវិតនិងទ្រព្យសម្បត្តិផ្សេងទៀតទេ។
៦៖ ស្រុករមាសហែក មានម្ចាស់ផ្ទះឈ្មោះ សាយ ឃារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ឃឹម ស្រីចិន អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ផ្ទះមានទំហំ ៦ម៉ែត្រX៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ខូចខាតរបើកដំបូលផ្ទះទាំងស្រុង ក្រៅពីនេះពុំមានប៉ះពាល់ឬបង្ករឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។
អាជ្ញាធរខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈដែលមានភ្លៀងផ្គរខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕