(ភ្នំពេញ)៖ នៅថ្ងៃស្អែកទី០៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល នារាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនោះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជំរាបថា ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នឹងមានកម្មវិធីជាប់គ្នាតែម្តង, ដោយថ្ងៃទី០៧ កម្មវិធី បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦។ ថ្ងៃទី០៨ កម្មវិធី សិទ្ធិនារីអន្តរជាតិ៨មីនា, ថ្ងៃទី០៩ កម្មវិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១០ បិទសន្និបាតក្រសួងសុខាភិបាល៕