(ភ្នំពេញ)៖ លោក អ៉ឹម ចន្ថា និងលោកស្រី ថុង ផល្លី ព្រមទាំងគ្រួសារ នៅក្នុង និងក្រៅប្រទេស ឧបត្ថម្ភថវិកា ៣,៥០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។
ក្នុងនោះ លោក អ៉ឹម ចន្ថា និងលោកស្រី ថវិកា ១ពាន់ដុល្លារ, លោកស្រី ដន សុភាព និងស្វាមី នៅភ្នំពេញ ថវិកា ៥០០ដុល្លារ, លោកស្រី ដន សុភ័ក្រ និងស្វាមី នៅខេត្តសៀមរាប ថវិកា ៥០០ដុល្លារ, លោក ដន សារ៉េត នៅខេត្តព្រះវិហារ ថវិកា ៥០០ដុល្លារ, លោក ដន សុរិន និងភរិយា ខេត្តព្រះវិហារ ថវិកា ៥០០ដុល្លារ, លោក ដន ចំរើន នៅឡូវែល សហរដ្ឋអាមេរិក ថវិកា ៥០០ដុល្លារ។
លោក អ៉ឹម ចន្ថា និងលោកស្រី ថុង ផល្លី ព្រមទាំងគ្រួសារ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។
សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888