(ព្រៃវែង)៖ ក្រុមការងារថ្នាក់ស្រុក និងក្រុមការងារតាមបណ្តាឃុំក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដឹកនាំដោយ លោក នេត សាវឿន បានបន្តចុះសួរសុខទុក្ខដល់ផ្ទះប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង នៅសប្តាហ៍នេះក្នុងខែមីនា ឆ្នាំ២០១៦។
សកម្មភាពឮដែល លោក នេត សាវឿន និងក្រុមការងារបានធ្វើកន្លងមក រួមមានការនាំយកថវិកាមូលនិធិសម្ដេច ស ខេង លើសកម្មភាពសំខាន់ៗមួយចំនួន ដូចជា៖ មានការរៀបចំវេទិកាសារធារណៈ ៣លើក ស្មើនឹង ៣ឃុំ រួមមានឃុំជាខ្លាង ឃុំជ្រៃ និងឃុំពពឹស ស្ថិតនៅស្រុកស្វាយអន្ទរ និងមានប្រជាពលរដ្ឋចូលរួម ២៦៧នាក់ ស្រី ១១២នាក់ ក្នុងនោះមានប្រជាពលរដ្ឋសំណូមពរ ៧ចំណុច អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់ ។
ដោយឡែកក្រុមការងារបាននាំយកថវិកាមូលនិធិមនុស្សធម៌ សម្ដេច ស ខេង ចំនួន ០៤ឃុំ សរុបថវិកា ៥,៦០០,០០០ រៀល ជូនដល់ប្រជាពលរដ្ឋ ២៨ គ្រួសារ ក្នុងនោះគ្រួសារឆ្លងទន្លេ ២០នាក់គ្រួសារ ។ ចំណែកនៅស្រុកកញ្ច្រៀច បានផ្តល់ថវិកាមូលនិធិមនុស្សធម៌ចំនួន ០៣ឃុំ រួមមាន ឃុំចុងអំពិល ឃុំក្តឿងរាយ និងគោកគង់លិច ដល់គ្រួសារសម្រាលកូន ៦១នាក់ គ្រួសារសព ១ នាក់ សរុបថវិកាសរុប ១៥,៨០០,០០០ រៀល ។ ក្រៅពីនេះបាននាំយកអំណោយមួយចំនួនជូនដល់គ្រួសារភ្លើងឆេះផ្ទះ នៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ។
ក្រុមការងារទាំងពីរស្រុក បានចូលរួមសម្ពោធសមិទ្ធផលនានា និងយកចិត្តទុកដាក់ការងារសង្គ្រោះដឹកជញ្ជូនប្រជាពលរដ្ឋព្យាបាល ចំនួន ៥លើកផងដែរ ៕