(ភ្នំពេញ)៖ នាយទាហាន២រូបទៀត ដែលបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាស, នាយទាហាន២រូបដែលមានវិជ្ជមានមេរោគកូវីដ១៩នេះ មាន៖
ទី១៖ លោក ភៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មាន ទីលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
និងទី២៖ កញ្ញា អ៊ុង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារ នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្ន ភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
ក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នេះ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ៖