(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៤នាក់បន្ថែមទៀត ដែលរស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និងភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្ដសញ្ញាអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នោះរួមមាន៖
* ទី១៖ ឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ
* ទី២៖ ឈ្មោះ ឃាង សុខណា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
* ទី៣៖ ឈ្មោះ ហួ ណាវ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
* ទី៤៖ ឈ្មោះ សៅ គឹមហ័រ អាយុ៨ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
រដ្ឋបាលខេត្តកំពង់ចាម បានអះអាងថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀតផងដែរ។
ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិនៃការធ្វើដំណើរមួយចំនួន របស់អ្នកជំងឺកូវីដទាំង៤នាក់នេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋផ្សេងទៀត តាមដានសុខភាព ពិសេសអ្នកដែលសង្ស័យថា មានការពាក់ព័ន្ធ៕