
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សាលាអន្តរជាតិ American Bridge រៀបចំការប្រកួតកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន
06-03-2016 15:15
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ រវាងសាខា និងសាខា នៅទីលាន។
ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាងសាខាទី៩ ប្រកួតជាមួយសាខាទី១៤ និងសាខាទី៤ ប្រកួតជាមួយសាខាទី១៥។ ចំណែកពេលរសៀលគឺមានសាខាទី៨ ប្រកួតជាមួយសាខាទី១៣ និងសាខាទី១២ ប្រកួតជាមួយសាខាទី១ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។
សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕