(កំពង់ឆ្នាំង)៖ ក្នុងនាមគណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រិតិបត្តិ អនុសាខាក្រុង ស្រុក យុវជន អ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០ រៀល ដើម្បីអបអរសាទរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ»។
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នឹងយកចិត្តទុកដាក់ប្រើប្រាស់ អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
សាខាកាកបាទក្រហមកម្ពុជា សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនឯកឧត្ដម និងលោកជំទាវ រួមទាំងបុត្រាបុត្រី សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕