(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង និងផ្សារក្នុងស្រុកថ្មគោល ២កន្លែងទៀត ជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពេលបុណ្យចូលឆ្នាំថ្មីរួចរាល់។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថាផ្សារចំនួន៨ នៅក្រុងបាត់ដំបង និងផ្សារចំ នួន០២ នៅក្នុងថ្មគោល ដែលត្រូវបន្តបិទបណ្ដោះអាសន្ននោះរួមមាន៖
* ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
* ទី២៖ ផ្សារបឹងឈូក
* ទី៣៖ ផ្សារ១៣មករា
* ទី៤៖ ផ្សារអប្សារផ្សារលើ
* ទី៥៖ ផ្សេងរោងល្ខោន
* ទី៦៖ ផ្សារវត្តលៀប
* ទី៧៖ ផ្សារពោធិ៍វង្ស
* ទី៨៖ ផ្សារទំនើបភូពុយ។
ដោយឡែកត្រូវបិទផ្សារនៅស្រុកថ្មគោលចំនួន២ ទៀតរួមមាន៖
* ផ្សារថ្មគោល
* ផ្សារជ្រៃក្នុងស្រុកថ្មគោលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដូចគ្នា។
រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងផ្សាទាំង១០នេះ ត្រូវបានអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា៖ បន្លែ ត្រី សាច់គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាពដោយ ពាក់ម៉ាស និងលាងដៃ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕