(ភ្នំពេញ)៖ នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៧,៧៧០,៧៤២ដុល្លារ មានការកើនឡើង ២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន៧,៦០៣,៨៧៧ដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។
របាយការណ៍ដែលបណ្ដាញអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេលត្រីមាសទី១នេះរួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៦,២០២,៧៩៦ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៨៨៤,៨៨៦ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៧៧,៥៥០ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ៦០៥,៥១០ដុល្លារ។
របាយការណ៍បញ្ជាក់ទៀតថា ចំពោះចំណូលប្រចាំខែមីនា ដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៧៩៣,២៦២លានដុល្លារ មានការកើនឡើង ២១ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ២,៣០៦,៨៥៧ដុល្លារ។
សម្រាប់ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែមីនា រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,២០២,១៨៦ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៣១,៤៨១ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ១៨,៣៣០ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ២៤១,២៦៥ដុល្លារ៕