(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី១៥ «។ (សូមស្តាប់សម្លេងជាង៣នាទី)។
ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំសូមទម្លាយរឿងរបស់លោក កឹម សុខា កាលពីឆ្នាំ២០១៣ ដែលកាលនោះបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្ម ក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោត ខ្ញុំក៏ចូលរួមបាតុកម្មនោះដែរ ប៉ុន្តែ ខ្ញុំបានដឹងថា លោក កឹម សុខា ប្រមូលលុយមូលនិធិបាតុកម្ម និងពីសប្បុរសជនក្នុងនិងក្រៅប្រទេស បានច្រើនណាស់។
កាលហ្នឹង ក្រៅពីមានស្រីញី ក៏លោក កឹម សុខា មានប្រពន្ធចុងជាជនជាតិយួន ស្រឡាញ់ដកចិត្តមិនរួច និងកូនពីរនាក់ ស្រីមួយ ប្រុសមួយ ជាកូនកាត់យួនទៀត ។ នៅថ្ងៃមួយនោះ លោក កឹម សុខា បានទាក់ទងមកម៉ាក់អានីតា ស្រីយួននោះនិយាយគ្នាអំពីការដើររកទិញផ្ទះថ្មីចំនួនពីរកន្លែង ឲ្យប្រពន្ធចុងនោះ ដែលផ្ទះមួយនៅខាងលិចផ្សារដីហុយ និងមួយទៀតនៅម្ដុំក្រោយផ្ទះ ឯកឧត្តម ជា សុផារ៉ា។
តើបងប្អូន គិតយ៉ាងណាដែរ នៅពេលដឹងដំណឹងនេះ។ ខ្ញុំអាសូរបងប្អូនណាស់ ដែលចាញ់បោកមេបក្សសង្គ្រោះជាតិ ដូចខ្ញុំដែរ គឺវាឈឺចាប់ណាស់។ ហេតុដូច្នេះហើយបានជាខ្ញុំលើកពីរឿងអាស្រូវនេះ ព្រោះញើសឈាមរបស់បងប្អូនត្រូវបានយកមកផ្គត់ផ្គង់ប្រពន្ធចុងជាស្រីយួនទៅវិញ៕
ខាងក្រោមនេះជាសារសម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយ ម៉ាក់អានីតា៖
លោក កឹម សុខា ដើររកទិញផ្ទះថ្មី២កន្លែងឱ្យប្រពន្ធចុងយួន (ម៉ាក់អាន...រឿងអាស្រូវវគ្គទី១៥លោក កឹម សុខា
Posted by រឿងពិត CNRP on Saturday, March 5, 2016