(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមេសានេះ បានបង្ហាញអត្តសញ្ញាណ អ្នកកើតកូវីដ១៩ថ្មី ចំនួន៨នាក់ ដែលមានទីលំនៅ និងបម្រើការងារនៅសង្កាត់បាវិត ក្រុងបាវិត ដែលត្រូវបានប្រកាសដោយក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់ក្រុមការងារ។
បន្ថែមលើនេះ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមេសានេះ ក៏បានចេញសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
សេចក្តីសម្រេចនេះបញ្ជាក់ថា ការដាក់វិធានការរដ្ឋបាលនេះ មានថិរវេលាអនុវត្ត ១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០១។ ថិរវេលានេះ អាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត៕
សូមអានសេចក្តីជូនដំណឹង និងសេចក្តីសម្រេចខាងក្រោម៖