Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កឹម សុខា បន្តមិនឆ្លើយ​តប​ចំពោះ​សំណួរ​អ្នកកាសែត និងនិស្សិត ក្រោយពី​បញ្ចប់វេទិកា​សាធារណៈ នៅក្រាំងធ្នង់ (Video Inside)

06-03-2016 10:52

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ នាមុននេះបន្តិច លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តមិនឆ្លើយតប​ចំពោះសំណួរ​អ្នកសារព័ត៌មាន និងក្រុមនិស្សិត ដែលបានទៅស្វែងរកការបកស្រាយពីលោកចំពោះសម្លេងខ្សែអាត់។

នេះគឺជាលើកទី៣ហើយ ដែលលោកបានព្យាយាមគេចវេស មិនឆ្លើយតបនឹងរឿងអាស្រូវ ដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook ខណៈដែលមហាជនគ្រប់គ្នាចង់ដឹងឱ្យបានច្បាស់ថាតើ ម្ចាស់សម្លេងបុរសដែលនិយាយអំពីរឿងលើគ្រែជាមួយស្រីកំណាន់នោះពិតជារូបលោក កឹម សុខា ឬយ៉ាងណា។

រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសំឡេងសាងសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ» ដែលគេសង្ស័យថាជាស្រីកំណាន់។ តាមសំឡេងខ្សែអាត់នោះបង្ហាញថា ភាគីខាង បានណាត់នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ៕

Posted by Fresh News Photo on Saturday, March 5, 2016