(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍ ក៏បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តចាត់តាំងក្រុមការងារតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានហ្មត់ចត់បំផុត ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្ននេះ ដោយគ្មានការលើកលែងជាដាច់ខាត៕
ខាងក្រោមនេះជាសារលិខិតរបស់ក្រសួងទេសចរណ៍៖