Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក​ កឹម សុខា បានអញ្ជើញដល់នៅក្នុងវេទិកាសាធារណៈ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

06-03-2016 09:15

(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖១០នាទី ថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអញ្ជើញទៅដល់នៅក្នុង «វេទិកាជួបសកម្មជនមូលដ្ឋាន» នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកសារព័ត៌មាន និងនិស្សិតមួយចំនួននៅទីនោះ រង់ចាំការបកស្រាយពី លោក កឹម សុខា ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ លោក កឹម សុខា ក៏បានចុះទៅធ្វើវេទិកាសាធារណៈ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែរ ក្នុងនោះមានក្រុមនិស្សិតមួយចំនួន និងអ្នកសារព័ត៌មាន បានព្យាយាមស្នើឱ្យលោកបកស្រាយឱ្យបានច្បាស់ ជុំវិញសម្លេងខ្សែអាត់ដែលគេសង្ស័យថា ជារឿងអាស្រូវរបស់លោក ជាមួយនារីវ័យក្មេងក្រៅផ្ទះ ប៉ុន្តែត្រូវបានលោក កឹម សុខា មិនឆ្លើយតប៕