(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨នាក់ ដែលរស់នៅសង្កាត់បាវិត ខេត្តស្វាយរៀង ហើយត្រូវបានប្រកាសវិជ្ជមានដោយក្រសួងសុខាភិបាល, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក អ្នកមានរោគសញ្ញា ចូលក្នុងនិយមន័យ
សង្ស័យថា មានជំងឺកូវីដ-១៩ នៅអតីតយានដ្ឋាន Mr.SO ក្រុងបាវិត ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម៖
១៖ ករណីប៉ះពាល់ជាមួយស្ត្រីឈ្មោះ ម៉ាន់ ថារី
-បុរសឈ្មោះ លី សុជាតិ អាយុ៤១ឆ្នាំ នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបុគ្គលិកកាស៊ីណូ
២៖ ករណីប៉ះពាល់ជាមួយបុរសឈ្មោះ សុខ មី
-កុមារ៉ា អាយុ ៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
-កុមារី អាយុ ១៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
៣៖ ករណីប៉ះពាល់ជាមួយបុរសឈ្មោះ អៀម គឹមហុង
-កុមារ៉ា អាយុ ៩ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
៤៖ ករណីប៉ះពាល់ជាមួយបុរសឈ្មោះ សន សុខគីម
-កុមារ៉ា អាយុ ៨ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
-កុមារីអាយុ ១០ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
-កុមារ៉ា អាយុ១១ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
៥៖ ករណីប៉ះពាល់ជាមួយបុរសឈ្មោះ កែវ សុភ័ក្រ
-ស្ត្រីឈ្មោះ សឺង ធីថាវ ស្រី អាយុ ៣៩ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន០៦នាក់នៅមន្ទីរពេទ្យបង្អែកស្វាយជ្រ ចំនួន ០១នាក់ និងនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន០១នាក់ ។ ចំពោះទីតាំងកាស៊ីណូពិភពថ្មី (NEW WORLD) ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ត្រូវបានរៀបចំជាមណ្ឌលចត្តាឡីស័ក ។
រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕