Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ បិទរាំងខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅតាមផ្លូវជាតិលេខ៣ (Video inside)

17-04-2021 17:44

(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ «គ.ប.ខ» បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទរាំងខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតនៅផ្លូវជាតិលេខ៣។

ពេលចុះត្រួតពិនិត្យនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដល់ជូននូវស្រោមដៃ ឧបករណ៍សម្លាប់មេរោគលើឯកសារ និងឧបករណ៍បំពងសម្លេង (មេក្រូ)។ នៅចំពោះកងកម្លាំងសមត្ថកិច្ច ដែលយាមប្រចាំការនៅតាមគោល ដៅទាំងនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំនូវវិធីសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីចៀសវាងការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕