Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ចាត់ឲ្យក្រុមការងារនាំយកថវិកា សម្ភារ និងស្បៀងអាហារផ្សេងៗ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

17-04-2021 15:19

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចាត់ឲ្យក្រុមការងារ នាំយកថវិកា សម្ភារ និងស្បៀងអាហារផ្សេងៗ ប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ជាពិសេសតាមមណ្ឌលចត្តាឡីស័ក្ដក្នុងខេត្ត។

ក្រុមការងារ ដែលរដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ចាត់ឲ្យនាំយកថវិកា សម្ភារ និងស្បៀងអាហារផ្សេងៗនោះ ដឹកនាំដោយ លោក ប៉ា សុខុម, លោក សោម, លោក សុផាត, លោក សូ សាម៉ន, លោក អ៊ួន សំអុល ដោយមានការចូលរួមពីលោក ឈួរ ចន្ទ័ឌឿន អភិបាល និងលោកអភិបាលរង អភិបាលស្រុក និងមន្រ្តីរាជការរដ្ឋបាល ខេត្តផងដែរ។

សូមបញ្ជាក់ថា ថវិកា និងសម្ភារផ្សេងៗ ដែលនាំយក រួមមាន៖ ថវិកា ១៥,០០០,០០០រៀល, អង្ករ ៣តោន, ដបបាញ់អាកុល៥០ដប, ប្រដាប់ប៉ាញ់កំដៅ១០, មីកំប៉ុង៤០កេះ, អាល់កុល១០កាន, ទឹកសុទ្ធ១០០កេះ, ម៉ាស៥កេស, សាប៊ូ កញ្ចប់៣០កេស។ ពិធីនេះ ធ្វើនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង៕