(តាកែវ)៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន៥នាក់ បន្តទៀត។

ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា អ្នកផ្ទុកជំងឺកូវីដ-១៩ ទាំង៥នាក់ខាងលើ មានចំនួន៤នាក់ គឺត្រូវរកឃើញនៅក្នុងភូមិស្នោឃុំស្នោ ស្រុកព្រៃកប្បាស ដែលអាជ្ញាធរបានបិតភូមិនេះរយៈពេល ៤ថ្ងៃកន្លងមក ហើយម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងភូមិព្រែកលៀប ឃុំស្រែអំពក ស្រុកគីរីវង់។

ប្រធានមន្ទីរសន្តិបាលខេត្តតាកែវ បានបន្តថា នៅពេលនេះមន្ត្រីជំនាញសុខាភិបាលកំពុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងទាំង២ខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើតេស្តរកមេរោគកូវីដ-១៩ បន្តទៀត៕