(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ ចេញសេចក្តីជូនដំណឹងផ្លូវការអំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩, ដោយថ្ងៃទី២០ ខែមេសា នឹងដំណើរការឡើងវិញ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ក្រសួងសុខាភិបាល បានបញ្ជាក់បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិនអនុញ្ញាតឱ្យបុគ្គលនោះធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដូសលើកទី១ សូមអញ្ជើញធ្វើទំនាក់ ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងតែស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឱ្យមានការហួសថ្ងៃកំណត់សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូស លើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនអ្នកដែលបានចាក់ដូសលើកទី ១រួចហើយ។
ដោយឡែកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានកកស្ទះការធ្វើដំណើររបស់បងប្អូន ចូលមករាជធានីភ្នំពេញ សូមទីតាំងចាក់វ៉ាក់សាំងទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកការចាក់វ៉ាក់សាំងចំនួន ៣ថ្ងៃសិន ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ។ ប្រសិនបើមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សដែលនៅរងចាំនៅទីតាំងចាក់វ៉ាក់សាំងសម្រាប់ហើយនោះ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
ក្នុងន័យនេះ គ.វ.ក-១៩ សូមធ្វើការណែនាំអំពីការចាក់វ៉ាក់សាំងដូសទី២ សម្រាប់អាជ្ញាធរខេត្ត និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងបុគ្គលដែលកំពុងអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនេះ ហើយដែលបុគ្គលមួយចំនួនដល់ថ្ងៃត្រូវចាក់ដូសលើកទី២ តែកំពុងតែស្នាក់នៅតាមរាជធានី-ខេត្ត ហើយមិនអាចធ្វើដំណើរ មកចាក់នៅទីតាំងដែលខ្លួនបានចាក់លើកទី១បាន មានដូចលិខិតខាងក្រោម៖