(ភ្នំពេញ)៖ លោកស្រី ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សូមប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនជ្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចេញសេចក្តីជូនដំណឹងបន្ថែមអំពីការចាក់វ៉ាក់សាំងនេះ៕
*** សូមតាមដានបណ្តាញព័ត៌មានផ្លូវការពី App, TV, Web, Facebook, YouTube និង Channel Telegram របស់បណ្តាញព័ត៌មាន Fresh News ! Join US: https://t.me/freshnewsasia