(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំ អន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ បានយកអំណោយដែលជាមូលនិធិរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង តាមខ្នងផ្ទះប្រជា ពលរដ្ឋដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និងគ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំ អន្លង់វិល និងឃុំរកា សរុបចំនួន១៤៥គ្រួសារ អស់ថវិកា ២៩.០០០.០០០រៀល ។

នាក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានសំណេះសំណាល សួរសុខទុក្ខជាមួយ បងប្អូន និងអាជីវករដែលរស់នៅ ក្នុងឃុំខាងលើ និងបានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកស្រី តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប។

បន្ទាប់មកលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារ បន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ គណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសង បាន៨៥% ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង  ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕