(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤០,៥១១,៤២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,០១២,០០៧នាក់ និងជាសះស្បើយឡើងវិញ ១១៩,៣៣០,៧០៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៣០៥,៩១២នាក់ ស្លាប់ចំនួន ៥៧៩,៩៤២នាក់ និងជាសះស្បើយចំនួន ២៤, ៨៣៦,១៨៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៤,៥២១,៦៨៣នាក់ ស្លាប់ចំនួន ១៧៥,៦៧៣នាក់ និងជាសះស្បើយ ១២,៦៦៦, ៨៨៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៨៣៤,៣៤២នាក់ ស្លាប់ ៣៦៩,០២៤នាក់ និងជាសះស្បើយ ១២,២៩៨, ៨៦៣នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖