(ភ្នំពេញ)៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពក្នុងមូលដ្ឋានក្រុងតាខ្មៅទាំងអស់ បិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ ហើយហាមពលរដ្ឋមិនឱ្យចេញពីផ្ទះដាច់ខាត។
ការដាក់បទបញ្ជារបស់អភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារមួយបញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕
ខាងក្រោមនេះជាបទបញ្ជារបស់ អភិបាលខេត្តកណ្តាល៖