Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក លោក​ កឹម សុខា ចុះធ្វើវេទិកាសាធារណៈ នៅខណ្ឌពោធិ៍សែនជ័យ, សារព័ត៌មាន និងយុវជន នឹងទៅកាន់វេទិកានោះ

05-03-2016 19:37

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ តាមគម្រោង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋានសកម្មជននៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកសារព័ត៌មាន និងនិស្សិតមួយចំនួនបាននិយាយថា ពួកគេនឹងឆ្ពោះទៅកាន់វេទិកានេះដែរ ដើម្បីចង់បានការបកស្រាយពី លោក កឹម សុខា ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវ។

សូមបញ្ជាក់ថា នៅព្រឹកមិញ លោក កឹម សុខា ក៏បានចុះទៅធ្វើវេទិកាសាធារណៈ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែរ ក្នុងនោះមានក្រុមនិស្សិតមួយចំនួន និងអ្នកសារព័ត៌មាន បានព្យាយាមស្នើឱ្យលោកបកស្រាយឱ្យបានច្បាស់ ជុំវិញសម្លេងខ្សែអាត់ដែលគេសង្ស័យថា ជារឿងអាស្រូវរបស់លោក ជាមួយនារីវ័យក្មេងក្រៅផ្ទះ៕