(ភ្នំពេញ)៖ ក្នុងឱកាសទិវានារីអន្តរជាតិ លើកទី១០៥ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៦ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ និងប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិតជូនពរ របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង៖