(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅមូលដ្ឋាន បច្ចុប្បន្ននៅតែរំលោភបំរាមលបលួចចូលមកក្នុងមូលដ្ឋានជាបន្តបន្ទាប់ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត យករថយន្តប្រមូលទៅដាក់ធ្វើចត្តាឡីស័កជារៀងរាល់ថ្ងៃ។
លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា ចំពោះស្រុករលាប្អៀររបស់លោក តាំងតែពីមានសេចក្តីណែនាំរបស់អាជ្ញាធរ ខេត្តកំពង់ឆ្នាំង គឺចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៥ ខែមេសា មានរយៈ ពេល១០ថ្ងៃ មានពលរដ្ឋលួចចូលមកក្នុងមូលដ្ឋាន ត្រូវបានអាជ្ញាធរសហការជាមួយក្រុមគ្រូពេទ្យប្រមូលយកទៅធ្វើចត្តាឡីស័កមានចំនួន ៩៦នាក់ ក្នុងនោះស្រី២១នាក់។
លោកបានបន្តថា តាមការណែនាំរបស់លោកអភិ បាលស្រុករលាប្អៀរ លោកបានដាក់ចេញនូវវិធាន ការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវតែអនុវត្តឲ្យបាន ចំពោះពលរដ្ឋដែលចូលពីក្រៅ មកដល់ក្នុងមូលដ្ឋានត្រូវតែយកពួកគាត់ ទៅធ្វើចត្តាឡីស័ក។
ចំណែកពលរដ្ឋដែលមកពីតំបន់មានហានិភ័យខ្ពស់ ដែលជាតំបន់កំពុងរីករាល ដាលជំងឺកូវីដ-១៩ ត្រូវសម្ភាសសួរនាំ និងពិនិត្យសុខភាពពួកគាត់ឱ្យបានច្បាស់លាស់ មុននឹងយកពួកគាត់ទៅធ្វើចត្តាឡីស័ក។ រីឯនៅក្នុងមណ្ឌលចត្តា ឡីស័ក ត្រូវតែយាមការពារឲ្យបានម៉ឺងម៉ាត់ ចៀសវាងការលួចចេញទៅខាងក្រៅ។
លោកបញ្ជាក់ទៀតថា នៅនៅក្នុងមណ្ឌលចត្តាឡីស័ក នៅក្នុងវិទ្យាល័យតេកជោ ហ៊ុន សែន ទឹកហូតបានពង្រីកកន្លែង សម្រាប់ស្នាក់នៅរបស់ប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កបានចំនួនប្រមាណជាង ១០០នាក់បន្ថែមទៀតផងដែ៕