Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី អ៉ិត សំហេង សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យជូន សម្ដេចម៉ែ ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា

05-03-2016 18:07

(ភ្នំពេញ)៖ ក្នុងឱកាសទិវានារីអន្តរជាតិ លើកទី១០៥ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៦ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមវន្ទាក្រាបបង្គំថ្វាយព្រះសព្វសាធុការពរមហាប្រសើរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ៕