(កំពត)៖ លោក វ៉ាន់ ដារ៉ា ទីប្រឹក្សារដ្ឋាភិបាល​កម្ពុជា នៅរសៀល ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ម្សិលមិញ បានចុះមូលដ្ឋាន នៅស្រុកឈូក ដើម្បីពង្រឹង​សមត្ថភាព​យុវជនកម្ពុជា ក្នុងការប្រកួតប្រជែង បណ្តាយុវជន​នៃប្រទេសអាស៊ាន ឈានទៅដណ្តើមទីផ្សារ ការងារ​ប្រកបដោយចំណេះដឹង និងជំនាញ។

ដោយឆ្លងតាមការទទួលចំណេះដឹងថ្មី នៃការបំប៉នវគ្គខ្លីនេះ ដែលមានការចូលរួមពីសំណាក់​ក្រុមយុវជនឆ្នើម ប្រមាណជាង៧០នាក់។ នេះជាលើកទី៦ហើយក្នុងខេត្តកំពត ចំណេះដឹងថ្មី នៃការបំប៉ន​វគ្គខ្លីនេះ ដែលមានការចូលរួមពីសំណាក់​ក្រុមយុវជនឆ្នើម ប្រមាណជាង៧០នាក់ ដែលបានរៀបចំក្នុង៥ស្រុក កន្លងមកនេះ ហើយមានក្រុមយុវជនចូលរួម សរុបជាង៥០០នាក់។ ក្រោមប្រធានបទ «យុវជនកម្ពុជា​ត្រូវពង្រឹង​សមត្ថភាព ដើម្បីដណ្តើមទីផ្សារអាស៊ាន» ការទាមទារ រួមមាន៖
១-សមត្ថភាពជំនាញ(ដើម្បីឆ្លើយតបតាមតំរូវការអ្នកវិនិយោគជក់ចង់បាន),
២-សមត្ថភាពឥយាបទ(ពោលគឺព្រឹងស្មារតី,ការព្យាយាមនិងពង្រឹងគំនិត្យឆ្នៃប្រឌិត,ធ្វើជាមនុស្ស Activមិនមែន Passive ចាំតែទទួលគំនិត្យពីគេទេ)​លក្ខណសម្បត្តិផ្ទាល់ខ្លួន,
៣-សមត្ថភាពភាសា(អង្គគ្លេស ភាសាខ្មែរ ភាសាទូត បច្ចេកវិទ្យា និងអាជីបជំនាញ),
៤-សមត្ថភាពប្រើបច្ចេកវិទ្យាព័ត៌មាន(កុំព្យូទ័រ បណ្តាញសង្គម) និង
៥-សមត្ថភាពចំណេះដឹងទូទៅ៕