(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០១នេះ បានបំភ្លឺការបង្ហោះសារលើបណ្តាញសង្គម ពីគណនីហ្វេសប៊ុកមួយដោយភ្ជាប់រូបភាពបុគ្គលម្នាក់ ដែលទទួលបានការឧបត្ថម្ភពីអាជ្ញាធរ អំឡុងពេលកូវីដ១៩ នៅភូមិទ្រុងមាន់ ធ្វើឲ្យមានការភាន់ច្រឡំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុក ឈ្មោះ ជីជី សាឡន ផ្លុំចិញ្ចើម បានបង្ហោះសារ ដោយភ្ជាប់មកជាមួយរូបភាពបុគ្គលឈ្មោះ ស៉ិន សុភា ដែលមានទីលំនៅស្ថិតនៅក្រុមទី៣ ភូមិទ្រុងមាន់ ដែលអត្ថបទនេះ ត្រូវបានចែកចាយបន្តធ្វើឲ្យមានការភាន់ច្រឡំ។

រដ្ឋបាលខណ្ឌសែនសុខបន្តថា យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណសហគមន៍ ២០កុម្ភៈ ដូច្នេះ អ្នកដែលមានទីលំនៅ នៅក្នុងភូមិទ្រុងមាន់ទាំងអស់ មិនត្រូវបានអនុញ្ញាត ឲ្យចេញពីលំនៅស្ថាន ឬទីសំណាក់របស់ខ្លួនឡើយ ប្រសិនបើគ្មានការចាំបាច់។

ជាគោលការណ៍រួម របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទ្រុងមាន់ បានទទួលរងនូវការបិទខ្ទប់ នឹងត្រូវទទួលបានការឧបត្ថម្ភ ពីរាជរដ្ឋាភិបាលដូចៗគ្នា មានគ្រឿងឧបភោគបរិភោគ និងថវកា ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ដូចនេះ លោកស្រី ស៉ិន សុភា ក៏ត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលដែរ៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖