Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតផលថែសម្រស់ SNAILWHITE ផ្តល់ជូននូវ​តម្លៃ​ពិសេស ក្នុងឱកាសទិវា​សិទ្ធិនារី ចាប់ពីថ្ងៃទី៦-១០ ខែមីនា

05-03-2016 14:55

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយផលិតផល SNAIL​WHITE នៅកម្ពុជា និងមានការទទួលស្គាល់គុណភាពជាផ្លូវការ ដោយក្រសួងសុខាភិបាល ក្រុមហ៊ុន ព្រីម បូតេ (Prime Beauté Co., Ltd) ទទួលបាននូវការគាំទ្រ ពីអតិថិជនយ៉ាងច្រើនកុះករ ដោយនឹកស្មានមិនដល់។

លោក សូរ សន្យា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Prime Beaute Co., Ltd បានលើកឡើងថា៖​ «គុណភាព សេវាកម្ម និង តម្លៃគឺជាកត្តាចំបងក្នុងការទាក់ទាញ ការគាំទ្រពីអតិថិជន។ អ្នកប្រើប្រាស់ត្រូវការផលិតផល ដែលមានគុណភាព ព្រមទាំងមានការបញ្ជាក់ត្រឹមត្រូវចំណុចនេះ យើងមានការបញ្ជាក់អំពីគុណភាព ដោយស្ថាប័នអាហារ និងថ្នាំរបស់ថៃ និង មានការទទួលស្គាល់គុណភាព ដោយក្រសួងសុខាភិបាលនៃកម្ពុជា»

លោកបន្តថា ​SNAIL​WHITE ក៏ជាផលិតផលដែលលក់ដាច់បំផុត លំដាប់លេខ១នៅប្រទេសថៃ និងមានចរាចរជាផ្លូវការ នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា ចិន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ហុងកុង និងបារាំង ទាំងអស់នេះជាការបញ្ជាក់ថា ផលិតផលយើងមានគុណភាព និងទទួលបានការគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់។ ចំពោះសេវាកម្មវិញ ក្រុមហ៊ុនមានតំណាងចែកចាយ ដែលអតិថិជន​អាច​ងាយស្រួល ក្នុងការរកជាវ ហើយក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញ ទីផ្សារបន្ថែមទៀតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

លោក សូរ សន្យា បញ្ជាក់បន្ថែមថា នៅពេលឆាប់ៗខាងមុខនេះ អតិថិជនដែលគាំទ្រផលិផលថែសម្រស់ SNAIL​WHITE នឹងអាចរកជាវបាននៅតាមបណ្តាផ្សារទំនើប និង នៅតាមបណ្តាឱសថស្ថាន​ទំនើបនានាផងដែរ។ ក្រុមហ៊ុនក៏មានការចែកចាយ នៅតាមបណ្តា Online Shop មួយចំនួនផងដែរ។ រីឯតំលៃវិញ ក្រុមហ៊ុនយកចិត្តទុកដាក់បំផុត ដើម្បីឲ្យអតិថិជនទទួលបាន នូវផលិតផលដែល​មានគុណភាពល្អ និងមានតំលៃសមរម្យ។ ក្រុមហ៊ុនធានាថា អតិថិជននឹងទទួលបាននូវតំលៃ ប្រហាក់ប្រហែលទៅ និងតំលៃនៅលើទីផ្សារនៃប្រទេសថៃ។ អតិថិជនមិនចាំបាច់ចំណាយ ពេលទៅប្រទេស​ថៃ​ក៏អាចទទួល បាននូវផលិតផលដែលមានគុណភាពដូចគ្នា និងមានតំលៃប្រហាក់ប្រហែលគ្នាផងដែរ។

ប្រធានផ្នែកទីផ្សាររូបនេះ បានបញ្ជាក់បន្ថែមថា៖  «ដើម្បីជាការថ្លែងអំណរគុណ និងជាការលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រនូវផលិតផលថែសម្រស់ SNAIL WHITE ក៏ដូចជាដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារី ៨មីនាខាងមុខនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូន នូវតំលៃពិសេសចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សំរាប់អតិថិជនដែលមកជាវផ្ទាល់ នៅទីស្នាក់ការ របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិត នៅអគារលេខ ១៥០DB ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ»

សំរាប់ព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងមកកាន់៖ លេខទូរសព្ទ័៖ ០២៣ ៥៥៦៦ ៧៧៩, LINE: snailwhitecambodia, www.facebook.com/snailwhitecambodia, www.facebook.com/primebeaute