(ភ្នំពេញ)៖ ម្ចាស់ហាងលក់ «អង្ករខ្មែរប្រណិត» ទីតាំងក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា ផ្ទះលេខ116K ផ្លូវ209 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោក ឆេង ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា បើទោះបីរាជធានីភ្នំពេញ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃក្តី ក៏ហាងលក់អង្ករដែលជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋហូបចុកនោះ នៅតែបើលក់ដូចធម្មតា ហើយតម្លៃវិញក៏មិនដំឡើងថ្លៃដែរ។
លោក សេង ពិសិដ្ឋ ម្ចាស់ហាងអង្ករ បានបញ្ជាក់ថា ហាង «អង្ករខ្មែរប្រណិត» របស់របស់លោក នៅបន្តលក់ធម្មតា ហើយតម្លៃក៏មិនឡើងដែរ។ ប្រជាពលរដ្ឋអាចទំនាក់ទងការកម្មង់ទិញបាន តាមរយៈលេខទូរស័ព្ទ៖ 012308 797 / 093 703 333 និងដឹកដល់ផ្ទះដោយឥតគិតថ្លៃចាប់ពី២៥គីឡូក្រាម។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញ នៅទីតាំងដែលក្បែរផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។
ការចេញមកប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ (LockDown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ៕