(ភ្នំពេញ)៖ បន្ទាប់ពីអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្ត្រីក្រសួង សម្រាប់ដូសទី២។
នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ដើម្បីឱ្យកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ប្រព្រឹត្តទៅបានរលូន និងបញ្ចប់តាមកាលបរិច្ឆេទដែលបានគ្រោងទុក អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ នឹងធ្វើឡើងរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែមេសា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៨៖០០នាទី ដល់ម៉ោង ១២៖០០នាទី ពេលរសៀល ចាប់ពីម៉ោង ១៤៖០០ នាទី ដល់ម៉ោង១៧៖០០នាទី៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖