(ភ្នំពេញ)៖ ម្ចាស់ផ្សារ ហ្គ្រីនម៉ាត (Green Mart) មាន២សាខា ដោយសាខាទី១ នៅផ្លូវហាណូយ ខ្លោងទ្វារចូលវត្តសំរោងអណ្តែត និងសាខាទី២ នៅមុខសួនកំសាន្តចម្ការព្រីង ផ្លូវព្រឹទ្ធាចារ្យ ហ៊ុន នាង នៅដំណើរបើកលក់ដដែល និងរក្សាតម្លៃដដែល ពោលគឺមិនដំឡើងថ្លៃអ្វីទាំងអស់។
សូមបញ្ជាក់ថា ផ្សារហ្គ្រីនម៉ាត មានលក់អង្ករ អាហារ ទឹកបរិសុទ្ធ និងភេសជ្ជៈ (លើកលែងតែគ្រឿងស្រវឹង)។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញនៅទីតាំងដែលក្បែរផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។
ការចេញមកប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋរបស់លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ៕