(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីណែនាំ ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។
តាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចេញសេចក្ដីណែនាំបែបនេះ ក្នុងគោលបំណង ធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ពីជំងឺកូវីដ-១៩។
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានខ្លឹមសារទាំងស្រុង៖