Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក

15-04-2021 11:24

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់អតីតលោកគ្រូ អ្នកគ្រូសាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងក្នុងសហគមន៍។

ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង, មីចំនួន០២កេស, ទឹកសុទ្ធចំនួន០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។

អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖ ទី១៖ អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ, ទី២៖ អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត និងទី៣៖ លោកគ្រូ គឹម សារី (ពិការ)៕