(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេហ បានចេញមកច្រានចោលទាំងស្រុងនូវ Group Facebook ដែលមានឈ្មោះ «ក្រសួងសុខាភិបាល COVID-19» មានដាក់រូបលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន (ដូចរូបខាងក្រោមនេះ)ថា មិនមែនជា Facebook ផ្លូវការរបស់ក្រសួងនោះឡើយ គឺជាការបន្លំទេ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការជាបន្ទាន់ផង ចំពោះអ្នកក្លែងបន្លំនេះ។
ក្រសួងសុខាភិបាលបានង្កត់ធ្ងន់ថា «រាល់ការផ្សាយក្នុងទំព័រនេះ [ក្រសួងសុខាភិបាល COVID-19] ក្រសួងមិនទទួលខុសត្រូវឡ;យ។ ដូច្នេះ សូមសាធារណជន មេត្តាកុំជឿលើការផ្សាយក្នុងទំព័រនេះឱ្យសោះ»។
ក្រសួងសុខាភិបាលបញ្ជាក់ថា Facebook Page ផ្លូវការរបស់ក្រសួង គឺមានឈ្មោះ «ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» ដែលមានធីកពណ៌ខៀវ និងមានរូបអគារក្រសួងសុខាភិបាល (មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់)៕