(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានសម្រេចបិទខ្ទប់ភូមិសាស្ដ្រភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកកើតជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
អភិបាលខេត្តតាកែវ បានសម្រេចយ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគន៍២០កុម្ភៈ ចាប់ពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ជាបណ្ដោះអាសន្នរហូតដល់មានសេចក្ដីសម្រេចជាថ្មី»។
លោក អ៊ូច ភា បានបញ្ជាក់ថា គោលបំណងនៃការបិទខ្ទប់នេះ គឺដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រខេត្ត ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ក្រៅពីនេះ លោកអភិបាលខេត្តក៏បានដាក់ចេញវិធានការរដ្ឋបាលមួយចំនួនទៀតផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖