(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បានប្រាប់ Fresh News មុននេះថា សម្តេចតេជោ ហ៊ុន សែន នឹងអន្តរាគមន៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តីថៃផ្ទាល់ បើសិនការស្វែងរកដំណោះស្រាយ ដែលកម្លាំងសមត្ថកិច្ចថៃ ចុះចាប់ទំនិញអាជីវករខ្មែរ នៅផ្សាររុងក្លឿមិនអាចដោះស្រាយបាន។
លោកអភិបាលខេត្តបានបញ្ជាក់ថា នៅពេលនេះក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណំហុង និងលោក ឡុង វិសាលោ បាននិងកំពុងជួយអន្តរាគមន៍ ដោយសុំខាងភាគីថៃពន្យាពេល និងផ្អាកការចុះចាប់ទំនិញរបស់ក្រុមអាជីវករខ្មែរសិន។
លោកថា យើងកំពុងធ្វើការរឿងនេះ ហើយសង្ឃឹមថា ភាគីថៃនឹងធ្វើតាមសំណើររបស់យើង ធ្វើយ៉ាងណាឲ្យក្រុមអាជីវករយើងនាំទំនិញមកខាងដីខ្មែរសិន។ បើតាមអភិបាលខេត្ត ក្រុមនគរបាលខាងបង្ក្រាបទំនិញគេចពន្ធជាអ្នកចុះទៅចាប់ទំនិញទាំងនេះ។
ភ្នាក់ងារបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានជួបពិភាក្សាជាមួយអាជ្ញាធរ ខេត្តស្រះកែវតែត្រូវបរាជ័យ ពីព្រោះកម្លាំងនគរបាលថៃ នៅតែចុះចាប់ដដែល។
សេចក្តីរាយការណ៍បានបន្តទៀតថា រហូតមកដល់ពេលនេះ ខាងថៃបានចុះចាប់ទំនិញរបស់អាជីវកររខ្មែរ ចំនួន៣តូបហើយ ជាតូបលក់ស្បែងជើង និងសម្លៀកបំពាក់ហើយក្នុងមួយតូប យ៉ាងហោចណាស់អស់ប្រមាណ១០លានបាតផងដែរ៕
ព្រឹកនេះ សមត្ថកិច្ចថៃបន្តចុះចាប់ទំនិញ របស់អាជីវករខ្មែរនៅផ្សាររ...ព្រឹកនេះ សមត្ថកិច្ចថៃបន្តចុះចាប់ទំនិញ របស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខណៈក្រុមអាជីវករ ប្រុងធ្វើបាតុកម្មប្រឆាំងតបវិញ
Posted by Fresh News on Friday, March 4, 2016