(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំនួន ៨១ ១១៦នាក់ ក្នុងនោះមានបរទេសចំនួន ៣ ៣១៦នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបេីតាមសេចក្តីប្រកាសរបស់ក្រសួងការងារដែល Fresh News ទទួលបាន។
បើតាមក្រសួងការងារ សម្រាប់ក្នុងថ្ងៃទី១៤ ខែមេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៥ ៧៧៥នាក់ ដោយចាក់បានចំនួន ១៥ ២៩៣នាក់ ក្នុងនោះមានបរទេសចំនួន ៧០៨នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៨២នាក់៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖